សង្វៀនមាន់​ជល់​ខុសច្បាប់ លោក រ៉ូត និង​លោក ខ្វៃ មាន​ឥទ្ធិពល​ខ្លាំង​សូម្បីតែ​ស្នងការ​ខេត្ត​ស្ទឹងត្រែង​ក៍​មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​ស្ទឹងត្រែង​៖ សកម្មភាព​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​សង្វៀនមាន់​ជល់​លើ​ដី​ផ្នែកាំបិទ​របស់លោ​ក រ៉ូត និង​លោក ខ្វៃ នៅ​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង នៅតែ​បន្ត​បើក​លេង​យ៉ាង​រលូន​។ បើទោះជា​លោក​ឧត្តមសេនីយ៍ទោ អូ​ត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ថា ខេត្ត​ស្ទឹងត្រែង គ្មាន​ល្បែងស៊ីសង​ខុសច្បាប់​នោះ​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ គេ​បាន​សង្កេត​មើលឃើញថា ទីតាំង​បើក​ល្បែងស៊ីសង​ខ្នាត​ធំ នៅក្នុង​ទឹកដី​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ខាងលើនេះ កំពុងបើក​ដំណើរការ​លេង​ស៊ី​សងលុយ​យ៉ាងគំហុក​។​

​ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​មក​ធ្វើការ​ទប់ស្កាត់​ឡើយ​។ មិនតែប៉ុណ្ណោះ កូនចៅ​លោក រ៉ូត និង​លោក ខ្វៃ ដែល​នៅ​ចាំ​ស្ទាក់​អ្នកកាសែត​តាម​ផ្លូវ​ចូល​នឹង​ប្រាប់​អ្នកកាសែត​ថា មេ​របស់​គេ​មុន​និង​បើក​សង្វៀនមាន់​ជល់​និង​អាប៉ោង នៅ​ទី​នេះ​គេ​បាន​រត់ការ​បង់លុយ​ឱ្យ​ទៅ​សមត្ថកិច្ច​និង​អាជ្ញាធ​មរ​ក្នុង​ខេត្តស្ទឹងត្រែង​អស់ហើយ​។ ហើយ​ពួក​មក​ចាំ​ផ្លូវ​នៅ​ចំណុច​គោលដៅ​ខាងលើនេះ គឺ​ចាំ​ស្ទាក់​មើល​តែ​អ្នក​សារព័ត៌មាន​តែ​ប៉ុណ្ណោះ គឺ​ពួកគេ​ស្ទាក់​ឃាត់​ហាម​មិន​ឱ្យ​ចូល​ទៅ​ក្បែ​ទីតាំង​ល្បែងស៊ីសង​ខាងលើ​នេះ​ឡើយ​។ តែបើ​អ្នកសារព័ត៌មាន​រូប​ណា​មិន​ទទួល​យក​ផលប្រយោជន៍ ហើយ​នៅតែ​បង្ខំ​ចូលទៅ​ទីតាំង​សង្វៀនមាន់​ជល់​ចំណុច​ខាងលើនេះ ពួកគេ​នឹង​ប្រើ​មនុស្ស​មួយចំនួន ដើម្បី​អោយ​បង្ករ​ហឹង្សារ​ទៅលើ​អ្នកសារព័ត៌មាន​ទាំងនោះ​ភ្លាមៗ​តែម្តង​។​

​ពាក់ព័ន្ធ​ករណី​លោក រ៉ូត និង​លោក ខ្វៃ បើក​បន​ល្បែងស៊ីសង​នៅ​សង្កាត់​-​ក្រុង​ស្ទឹងត្រែង ខាងលើនេះ លោក​ឧត្តមសេនីយ៍ទោ អូ​ត ស៊ី​វុត្តា ស្នងការ​ខេត្ត​ស្ទឹងត្រែង​លោក បាន​បញ្ជាក់​ឱ្យ BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ ដឹង​ថា​ខេត្ត​ស្ទឹងត្រែង លោក​មិន​ឱ្យ​អោយ​កើតមាន​ល្បែងស៊ីសង​នោះទេ ហើយ​ខេត្ត​របស់​លោកក័​គ្មាន​ល្បែងស៊ីសង​ដែរ​។ ព្រោះ​ល្បែងស៊ីសង​ទាំងនេះ គឺ​គ្នាន​ជា​យូ​ឆ្នាំ​មកហើយ​។​

​បើទោះជា ឯកឧត្តម អូ​ត ស៊ី​វុត្ថា ស្នងការ​ខេត្ត​ស្ទឹងត្រែង មាន​ការអះអាង​ដាច់ខាត​ថា​មិន​ឱ្យ​មាន​ល្បែងស៊ីសង​យ៉ាណា​ក៍ដោយ ក៍​គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា លោក រ៉ូត និង​លោក ខ្វៃ នៅតែ​បន្ត​បើក​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ​បាន​ដោយ​រលូន ខណៈ​ស្នងការ​ខេត្តស្ទឹងត្រែង​កំពុងតែ​អះអាងថា​គ្មាន​ល្បែងស៊ីសង​បើក​លេង​នៅក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង​។​

​យ៉ាងណា​ក៍ដោយ ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង ក៍​សូម​សំនូមពរ​ដល់ ឯកឧត្តម សរ សុ​ពុត្រា អភិបាលខេត្ត​ស្ទឹងត្រែង ដែល​លោក​ទើបតែ​ឡើងកាន់ដំណែង​ថ្មីៗ​នេះ សូម​ឯកឧត្តម មាន​វិធានការ​ទប់ស្កាត់​ផង ព្រោះ​ឯកឧត្តម​ក៍​ដឹង​ដែរ​ថា ល្បែងស៊ីសង​ខុសច្បាប់ ខាងលើនេះ គឺ​ប៉ះពាល់​ដល់​ភូមិ​-​ឃុំ គ្មាន​សុ​វត្ថ​ភាព នៅក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​លោ​ល​កំពុង​គ្រប់គ្រង នៅ​បច្ចុប្បន្ននេះ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សារាចរ​ណែនាំ ស្តីពី ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការផលិត​រូបភាព វីដេអូ និង​មាតិកា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ និង​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី /​ខេត្ត​/ ក្រុង​/​ស្រុក /​ខណ្ឌ ត្រូវ​ចាត់វិធានការ​តឹងរ៉ឺង​តាម​ដែន​សមត្ថកិច្ចរ​បស់​ខ្លួន​ក្នុង​ការតាមដាន​និង​ហាមឃាត់​ការផ្សព្វផ្សាយ និង​ការចែក​រំ​លេក​បន្ត​នូវ​រូបភាព​និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​៕