
ឈើរាប់រយកំណាត់ដឹកចេញពីព្រៃឧទ្យានជាតិវីវរៈជ័យកន្ទុយនាគ តាមគោយន្តកែឆ្នៃនិងប៉ាកុងខ្នាតធំជាច្រើនគ្រឿងយកឈើទៅទម្លាក់នៅតំបន់បរិស្ថានភូមិចង នៅក្បែរព្រំដែនវៀតណាម
ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋនិយាយថា ធនធានធម្មជាតិ ដែលនៅក្នុងនោះមានព្រៃឈើ និងរ៉ែមាសក្រោមដីផងនៅតំបន់កន្ទុយនាគនៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី ពេលនេះត្រូវបាននិងកំពុងរងវិនាសសកម្មដ៏មហន្តរាយជាថ្មី។ គ្រានោះដែរ គេបានឃើញការកាត់យកឈើប្រភេទឈើមូលកាត់ចុងកាត់គល់ដែលមានមុខកាត់ធំៗ ប្រវែងប្រមាណជិត១០ម៉ែត្រ ដែលធ្វើការដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងនៅតំបន់នោះ។
ប្រជាពលរដ្ឋនិយាយទៀតថា ឈើទាំងនេះដោយមានការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ចេញពីព្រៃឧទ្យានជាតិវរៈជ័យកន្ទុយនាគ យកទៅទម្លាក់នៅតំបន់ព្រៃបរិស្ថានដែលមានព្រំប្រទល់ជាប់ផ្លូវក្រវ៉ាត់ព្រំដែនប្រទេស កម្ពុជា និងប្រទេសវៀតណាម។
សកម្មភាពកាប់រំលំព្រៃឈើខាងលើនេះ បច្ចុប្បន្នគេបានសង្កេតមើលឃើញថា កំពុងកាប់រំលំដើមឈើធំៗ យ៉ាងក្តៅគគុកនៅតំបន់ព្រៃកន្ទុយនាគខាងលើនេះ។
មិនតែប៉ុណ្ណោះករណីកាប់យកឈើកាត់ក្បាលកាត់កន្ទុយ នៅចំណុចព្រៃកន្ទុយនាគខាងលើនេះ ត្រូវបានគេឃើញប្រជនខ្មែរមានត្រឹមតែ១% តែប៉ុណ្ណោះដែលនាំទាំងកូនក្មេងតូចៗរួចចង់តង់ស្នាក់នៅក្នុងព្រៃ តែ៩%ទៀត គឺសុទ្ធតែជាជនជាតិវៀតណាម ដែលពួកគេសម្ងំកាប់ទន្ទ្រានព្រៃឈើ និង ជីករ៉ែមាសនៅតំបន់កន្ទុយនាគនេះ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា ករណីកាប់បំផ្លាញ់ព្រៃឈើនៅចំណុចខាងលើនេះសង្ស័យ ផ្ទៃដីរបស់ក្រុមហ៊ុនមួយដែលមានឈ្មោះ នុភាព សុភី អ៊ិនវេសមេន ដែលចាប់ផ្តើមដំណើរឈូសឆាយផ្ទៃដីនៅតំបន់ស្ថិតនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ចំណែកលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី នៅរសៀលថ្ងៃទី៤ ខែធ្នូនេះ ករណីកាប់យកឈើចេញពីតំបន់ព្រៃកន្ទុយនាគ មកគរស្តុកនៅតំបន់បរិស្ថានភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាសនេះ BNN និង គេហទំព័រ ស្លាបប៉ាកកាទឹកខ្មៅ មិនអាចសុំការបំភ្លឺពីលោកបានទេ ព្រោះលោកបានត្រឹមតែចូលមើលសារTelegram តែប៉ុណ្ណោះ ហើយគ្មានការឆ្លើយតបសារត្រឡប់មកវិញ។
ឯកឧត្តម សោម សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ករណីកាប់ព្រៃឈើខ្នាតធំដែលកាត់ចុងកាត់គល់ ដឹកឈើចេញពីតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគ មកទម្លាក់ទុកនៅតំបន់ព្រៃបរិស្ថានភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាសនេះ នៅរសៀលថ្ងៃទី៣ ខែធ្នូ ម្សិលមិញនេះថា ការដឹកជញ្ជូនឈើខ្នាតធំខាងលើនេះលោកនិងបញ្ជាកម្លាំងអោយចុះទៅត្រួតពិនិត ទីតាំងស្តុកឈើខាងលើនេះ។
បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋជាច្រើនក្នុងស្រុក នៃខេត្តរតនគិរី បានសម្តែងការមិនពេញចិត្តលើករណីកាប់ទន្ទាន់ព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យនេះ និងសូមឱ្យ អាជ្ញាធរខេត្តរតនគិរី និងមានការរឹតបន្តឹងពីសកម្មភាពការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគ ខាងលើនេះ៕