
ឈ្មោះ តាខ្វៃ និងឈ្មោះ លោក រ៉ូត ចាប់ផ្តើមបើកសង្វៀនមាន់ជល់ទ្រង់ទ្រាយធំទៀតហើយ ដែលមានទីតាំងចំនួន២កន្លែង នៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង តែឯកឧត្តម អូត ស៊ីវត្ថា ស្នងការខេត្តស្ទឹងត្រែងថាមិនឱ្យមានល្បែងស៊ីសងលេងនៅក្នុងខេត្តទេលោកនិងបញ្ជាកម្លាំងស្នងការចុះបង្ក្រាប
ខេត្តស្ទឹងត្រែង៖ ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថា សង្វៀនមាន់ជល់ចំនួនពីរទីតាំងនៅក្រុងស្ទឹងត្រែង ចាប់បើកលេងខ្នាត់ទ្រង់ទ្រាយធំទៀតហើយ ដោយមានអ្នកចាំមើលផ្លូវឱ្យប្រសាចតាមជាតិ និងផ្លូវលំមានចងអង្រឹងតាមដើមស្វាយច័ន្ទីក្បែផ្លូវលេខ7ក្រុងស្ទឹងត្រែង និងផ្លួវចុលតាមផ្លូវលំមានកៅអីដាក់អង្គុយចាំសម្រួលដល់សមត្ថកិច្ចមួយចំនួនដែលចូលទៅទីតាំងមាន់ជល់ស្ថិតនៅចំណុចចំការម៉ៃសាក់ នៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ក្រុមប្រជាពលរដ្ឋបាននិយាយថា សង្វៀនមាន់ជល់ខាងលើនេះគឺខណៈទ្រងទ្រាយធំដោយគេបានឃើញមានការចាក់ភ្នាល់លុយមាន់មួយគូៗចាក់លុយជាច្រើន(លានរៀល) ហើយមិនតែប៉ុណ្ណោះក្រុមអ្នកលេងទាំងអស់ បានស្រែកហូអញ្ជៀវឡើងរំពងភូមិ នៅក្នុងក្រុងស្ទឹងត្រែងនេះតែម្តង។
ប្រជាពលរដ្ឋបានបង្ហាញទៀតថា ម្ចាស់បើកសង្វៀនមាន់ជល់នៅចំខាងលើនេះ មានឈ្មោ លោក ខ្វៃ និងឈ្មោះ លោក រ៉ូត អ្នកទាំងពីរនេះបានបើកវង់ល្បែងស៊ីសងមាន់ជល់ខ្នាយដែកនិងខ្នាយកាំបិត លេងទ្រងទ្រាយធំ ដោយពួកគាត់រំពឹងទៅលើសមត្ថកិចមួយចំនួនក្នុងខេត្តស្ទឹងត្រែង ដោយពួកគាត់បានបង់លុយជូន ដើម្បីជាថ្នូ ថ្លៃការពារមិនចុះបង្ក្រាប ល្បែងស៊ីសងមាន់ជល់ភ្នាល់លុយទ្រងទ្រាយធំ នៅក្នុងក្រុងស្ទឹត្រែងខេត្តស្ទឹងត្រែងនេះ។
យ៉ាងណាក៍ដោយ វង់ល្បែងមាន់ជល់ទ្រងទ្រាយធំរបស់លោក ខ្វៃ និងលោក រ៉ូត ដែលមានទីតាំងពីរកន្លែងនៅចំណុចភូមិរាជានុកូល ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងខាងលើនេះ ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋនៅក្រុងស្ទឹងត្រែង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អូត ស៊ីវត្ថា ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកថា ខេត្តស្ទឹងត្រែងមិនឱ្យកើតមានល្បែងស៊ីសងទេ តែបើមានមែននោះលោកនិងបញ្ជាកម្លាំងឱ្យចុះបង្ក្រាបភ្លាម។
លោកថា លោករីករាយសហការក្នុងការចុះទប់ស្កាត់ពាក់ព័ន្ធករណីបទល្មើសក្នុងស្រុកក្រុងនៃខេត្តស្ទឹងត្រែងនេះ។ លោកមិនឱ្យមានល្បែងស៊ីសងទាំងនេះឡើយ។ នេះជាហេតុផ្តើមចេញករណីភូមិ-ឃុំគ្មាន សុវត្ថភាពក្នុងខេត្តរបស់លោក៕