
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំ និងត្រួតពិនិត្យទីលានបាញ់គ្រាប់ពិត
ខេត្តកំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជា និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ័ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពនៅក្នុងការដឹកនាំអង្គប្រជុំ រវាងក្រុមការងារបច្ចេកទេសរៀបចំទីលានបាញ់គ្រាប់ពិត ជាមួយក្រុមការងារភាគីចិនតំណាងដោយលោក DUAN FEIYU ប្រធានគម្រោងសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ.ហភ្នំជុំសែនរីករាយ។ ក្រោយការប្រជុំពិភាក្សាចប់លោកឧត្តមសេនីយ៏ទោ មេបញ្ជាការរង និងជានាយសេនាធិការ និងក្រុមការងារភាគីចិនក៏បានអញ្ជើញចុះត្រួតពិនិត្យអគារហ្វឹកហាត់ និងទីលានបាញ់គ្រាប់ពិត។
កិច្ចប្រជុំ និងការចុះត្រួតពិនិត្យទីលានបាញ់គ្រាប់ពិតនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យវិស្វកម្ម ព្រមទាំងនាយក នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ៕