ឈ្មូញ​ឈើ​ខុសច្បាប់​ឈ្មោះ​ចែ​បូរ នៅ​មេ​ម៉ង់ស្រុក​កែវ​សីមា​កំពុង​សម្រុក​ដឹកឈើ​ចេញពី​ព្រៃ​បរិស្ថាន​មេ​ម៉ង់​ ​ស្រុក​កែវ​សីមា ចូល​សិប្បកម្ម​កែឆ្នៃ​ដោយ​គ្មាន​ច្បាប់​លក់​ឱ្យ​ជនជាតិ​វៀតណាម​

ខេត្ត​មណ្ឌលគិរី​៖ ក្រុម​អ្នក​ភូមិ​បានឱ្យដឹងថា ឈ្មួញ​ឈើ​ដែល​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ ចែ​បូរ គេ​បាន​បើក​សិប្បកម្ម​កែឆ្នៃ​ឈើ​ដោយ​ខុស​ប្បាប់ ដែល​គេ​ប្រើ​លុយ​ជា​ច្រើនសន្ធឹក​សន្ថប់ ឱ្យ​កម្មករ​ចូល​ទៅ​កាត់ឈើ​ពី​ព្រៃ​បរិស្ថាន​មេ​ម៉ង់​ដឹក​ចូល​សិប្បកម្ម​កែឆ្នៃ​ឈើ​លក់​ដោយ​ខុសច្បាប់​។​

​ក្រុម​អ្នក​ភូមិ​បាន​និយាយទៀតថា ក្នុង​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​គ្មាន​ច្បាប់​ជាច្រើន​ដែល​គេ​មាន​ផ្ទះ​ស្នាក់​នៅ​មេ​ម៉ង់ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​នោះ ត្រូវបាន​គេ​សង្កេតឃើញថា ដោយ​ឈ្មួញ​ទាំងនេះ​មាន​ជីវភាព​ធូ​ធារឺ​ឈ្មួញ​ខ្លះ​បាន​ប្រកប​មុខរបរ​ថ្មី​អស់​ទៅហើយ​។

​ចំណែក​ឈ្មួញ​ឈើ​ចែ បូរ វី​ញ ត្រូវបាន​គេ​ឃើញ​នៅ​តែមរ​មា​ញឹក​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​យ៉ាងសកម្ម​ពី​មេ​ម៉ង់ស្រុក​កែវ​សីមា ចូលទៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​យ៉ាងគំហុក (​តាម​រយៈ​រថយន្ត​ធុន​ត្រា ជាច្រើន​គ្រឿង និង​លុច​ស៊ី​ស​470 ចំនួន​២​គ្រឿង ដែល​មាន​ពណ៌ ស និង​ពណ៌ ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AB.4126 ជាដើម​។​

​ជាក់ស្តែង ជា​រៀងរាល់​យប់ និង​ពេល​ថ្ងៃ អ្នកភូមិ​បាន​ប្រទះឃើញ​មាន​ការដឹកជញ្ជូន​តាម​រយៈ​គោរ​យន្ត​កែឆ្នៃ​ចេញពី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​មេ​ម៉ង់ លួច​ចូល​សិប្បកម្ម​កែឆ្នៃ​ឈើ​នៅ​ស្រុក​កែវ​សីមា ហើយ​ឈើ​ទាំងនេះ គេ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​ការចុះ​ទប់ស្កាត់​ឡើយ​។

​អ្នកភូមិ​និយាយ​ទៀត​ថា ករណី​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នេះ ពួកគាត់​មិន​ពេញចិត្ត​ឱ្យ​ឈ្មួញ​ឈើ​ស្រី​ឈ្មោះ ចែ​បូរ រូបនេះ​បន្ត​កាត់​ឈើ​ចេញ​ពី​ព្រៃ​បរិស្ថាន​មេ​ម៉ង់ម​ក​កែឆ្នៃ​លក់​ដោយ​សេរី​បែប​នេះ​ឡើយ​។​

​លោក អ៊ូ ភ័ក្តី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤​នេះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ slabpakkatikhmav បន្ទាប់ពី​ក្រុម​អ្នកកាសែត​ជាច្រើន​អ្នក​បាន​ឈរ​ថត​រូបភាព​តាម​ចិញ្ចើម​ផ្លូវលំ​មួយ​ខ្សែរ ចេញពី​ឃុំ​មេ​ម៉ង់ស្រុក​កែវ​សីមា ភ្ជាប់​មក​ទី​រួម​ខេត្តមណ្ឌលគិរី​នោះ លោក​ក៍​បាន​ឱ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ខេត្ត​មណ្ឌលគិរី ចុះ​ធ្វើ​ការត្រួតពិនិត្យ នៅ​តំបន់​ដែល​រថយន្ត​លុច​ស៊ី​ស​ដឹក​ឈើ​ពី​មេ​ម៉ង់​ចូល​ទីតាំង​ស្តុក​បទល្មើស​ព្រៃឈើ​នៅ​ក្បែ​របង​វត្ត​ដំណាក់​ស្តេច​។​

​ចំណែក​សមត្ថកិច្ច​ព្រៃឈើ ដែល​ចុះ​មក​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​ចំណុច​ក្បែ​របង​វត្ត​ដំណាក់​ស្តេច​ខាងលើនេះ ក្រោយ​ពី​មន្ត្រី​ចុះ​ត្រួតពិនិត្យ ឈ្មួញ​ឈើ​រូបនេះ​បាន​បិទទ្វា​របង​ផ្ទះ​ហើយ បើករថយន្ត​ចាកចេញ​ពី​ផ្ទះ​បាត់​តែម្តង​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​បាន​ចុះ​ពិនិត្យ​លើ​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នេះ លោក​ថា បើ​ទោះ​ជា​មក​លើក​នេះ​មិនបាន​ជួប​ម្ចាស់​ឈើ​ក៍ដោយ តែ​លោក​និង​ព្យាយាម​ខ្លំមើល​សកម្មភាព​នេះ​បន្តទៀត​។​

​យ៉ាងណា​ក៍ដោយ ករណី​ដឹកជញ្ជូន​ឈើ​ចេញ​ពី​”​ឃុំ​មេ​ម៉ង់ស្រុក​កែវ​សីមា ចូលមក​ក្នុង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​នេះ ប្រជាព​រដ្ឋ​ស្នើរ​សុំឱ្យ​លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី មេត្តា​ជួយ​ទប់ស្កាត់​និង​ធ្វើ​ការបង្ក្រាប​ផង ករណី​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ឈ្មួញ​ឈើ​ឈ្មោះ លោកស្រី បូរ ជា​ឈ្មួញ​ចាស់វស្សា​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​សេរី​ទំនើប​ម៉ាក ធុន​ត្រា និង លុច​ស៊ី​ស​470 ពណ៌ ស និង ពណ៌ ខ្មៅ ចេញ​ពី​មេ​ម៉ង់ ចូល​ខេត្ត​លក់​ឱ្យ​វៀតណាម ទាំងនេះ​៕​