ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ៖ លើកទឹកចិត្ត​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់ សូម​ចូលរួម​បង្កើត​នូវ​ក្លឹប​កីឡា​ផ្សេងៗ ដើម្បី​បង្ក​នូវ​បរិយាកាស​ងាយស្រួល​សម្រាប់​បុគ្គលិក និង​មន្ត្រីរាជកា​ររ​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព​

ការលេង​កីឡា គឺ​ប្រៀប​ដូច​ទៅ​នឹង​ការអប់រំ​កាយ និង​អប់រំ​ចិត្ត ដោយ​កាត់បន្ថយ​ពេលវេលា​ដែល​មិន​សមប្រកប បែរ​មក​លេង​កីឡា​ដើម្បី​ឱ្យ​មាន​កាយសម្បទា​រឹងមាំ សុខភាព​ល្អ និង​មាន​សាច់ឈាម​ស្រស់ថ្លា​។​

​បច្ចុប្បន្ន​នៅ​ក្រសួង​ព័ត៌មាន បាន​បង្កើត​ក្លឹប​កីឡាហែលទឹក​ក្រសួង​ព័ត៌មាន ដែល​កំពុង​មាន​ការរីក​ចម្រើន ហើយ​បាន​នាំយក​នូវ​មេដាយ និង​កិត្តិយស ជូន​ក្រសួង ជា​ពិសេស​បាន​ឈ្នះ​មេដាយ​ពី​ការប្រកួត អន្តរជាតិ​មក​ជូន​ប្រទេស​ជាតិ​ថែមទៀត​ផង​ដែរ​។ នេះ​ជា​ការ​ថ្លែង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កម្មវិធី​ការប្រកួត​វាយ​សី មិត្តភាព កម្ពុជា​-​ចិន មិនមែន​អាជីព ក្រោម​ប្រធានបទ “People to People Exchange Amateur Badminton Champion 2024” រៀបចំឡើង​ដោយ សារព័ត៌មាន​ត្នោត និង​ស​ហព​ន្ធ័​កីឡា​វាយ​សី​កម្ពុជា នៅ​ទីលាន​ក្លឹប​វាយ​សី ន​រា ស្ថិត​នៅ​កោះនរា រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ការរៀបចំ​ព្រឹត្តការណ៍​នៃ​ការប្រកួត​កីឡា​វាយ​សី​នេះ​ឡើង ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ស្រប​តាម​ការប្តេជ្ញាចិត្ត​រួម​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ប្រកៀក​ដៃ​គ្នា​ឆ្ពោះទៅ​សម្រេច «​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ២០២៤» តាមរយៈ​ការលេង​កីឡា​រួមគ្នា​។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​ថា កាលពី​ខែ​មេសា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ប្រទេស​ទាំង​ពីរ​ក៏​ទើប​បាន​រៀបចំ​រួមគ្នា​នូវ​ព្រឹត្តិការណ៍ សម្តែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ (When Shaolin Meets Bokator At Angkor)» នៅ ខេត្តសៀមរាប ដើម្បី​ផ្សព្វផ្សាយ​បញ្ជាប​ការយល់ដឹង​អំពី​យុទ្ធនាការ “​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន​២០២៤” ដល់​ស្រទាប់​យុវជន​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ។​

​កាលពីដើម​ខែ​មិថុនា​កន្លងទៅនេះ គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ដឹកនាំ​ដោយ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ទៅ​ចូល​កម្មវិធី​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន រួម​ទាំង​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ នៅ​យូ​ណាន់ ប្រទេស​ចិន​។ តាមរយៈ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍ ប្រកួត​វាយ​សី​មិត្តភាព​កម្ពុជា​-​ចិន (​មិនមែន​អាជីព​) នា​ថ្ងៃនេះ​
​ឯកឧត្តម នេត្រ ភ​ក្ត្រា មាន​ជំនឿ​ជា​ក់ថា នឹង​រួមចំណែក​បន្ថែម​មួយកម្រិត​ទៀត​ធ្វើឱ្យ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​សម្រេចបាន​នូវ​ចក្ខុវិស័យ នៃ​ការបង្កើត “​សហគមន៍​ជោគវាសនា​រួម កម្ពុជា​-​ចិន​”​។​

​ឯកឧត្តម រដ្ឋមន្ត្រី នា​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា ការជួបជុំ​គ្នា​លេង​កីឡា​នៅថ្ងៃនេះ អាច​ប្រព្រឹត្តទៅបាន​ក៏ ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចដែល​មាន​នៅក្នុង​ទិស​ស្លោក​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ ជា​ម្ចាស់ផ្ទះ «​កីឡា​រស់នៅក្នុង​សន្តិភាព​» ឬ «Sport Lives in Peace» ។​

​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជឿជាក់ថា ព្រឹត្តិការណ៍​ប្រកួត​វាយ​សី​មិត្តភាព​កម្ពុជា​-​ចិន (​មិនមែន​អាជីព​) នៅថ្ងៃនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់លាស់​នូវ​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​ក្នុង​ការបន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​និង​ជា​ច្រក​មួយ​ដែល​បើក​ទូលាយ​ដើម្បី​ស្វាគមន៍​កិច្ចសហការ​នានា ដែល​បន្ត​ធ្វើ​រួមគ្នា​នាពេល អនាគត ដើម្បី​រួមចំណែក​ក្នុង