​លោក​ឧត្តមសេនីយ៍ត្រី សោ ស​វឿន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តរតនគិរី ក្នុង​ពិធី​ប្រកាស​មុខតំណែង​ផ្ទេ​ភារកិច្ច និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​ប្រកាស​ឱ្យ​មន្ត្រី​អាវុធហត្ថ​ត្រូវតែ​ប្រតិកម្ម​រហ័ស​ករណី​បង្ក្រាប​បទល្មើស​

ខេត្ត​រតនគិរី​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​
​ខេត្ត​រតនគិរី ។

​ក្នុង​ឱកាស​នេះ​ដែរ លោក​ឧត្តមសេនីយ៍ មេបញ្ជាការ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ជូន​ដល់​នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​រតនគិរី​ទាំងអស់ និង​លើក​ឡើង​ពី​គោលការណ៍ និង​ទស្សនវិស័យ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ក្នុងការ​ដឹកនាំ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស និង​បាន​ផ្តាំផ្ញើ​ទៅ​នាយ នាយរង ដែល​ទើបតែ​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ដែល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​បាន​ប្រគល់​ជូន​នា​ពេល​នេះ​។​

បើ​ក្នុង​ពេលខាងមុខ​មាន​ការ​តម្រូវឲ្យ​តែងតាំង​មុខតំណែង និង​ពិនិត្យមើល នាយ នាយរង​កងរាជអាវុធហត្ថ​ខេត្ត រូប​ណា​ដែល​គោរព​វិន័យ ស្នាដៃ​ល្អ និង​មាន​សមត្ថភាព ដោយ​ឆ្លង​ការប្រជុំ​វាយតម្លៃ​ជួរ​មេបញ្ជាការ​ដើម្បី​ស្នើរ​សុំ​ជូន និង​បាន​កោដសរសើរ​ពី​ការអនុវត្ត​បទបញ្ជារ​បស់​មេបញ្ជាការ​ពី​សំណាក់ នាយ នាយរង កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ គឺ​ល្អ​ប្រសើរ ក្នុង​រយៈពេល​កន្លងមក​នេះ និង​បាន​លើកឡើង​ពី​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ជំនាញ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ការអនុវត្ត​ការងារ​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​.​ស្រុក ក្នុង​ការទទួល​បណ្តឹង និង​បង្ក្រាប​បទល្មើស​៕