
ពលរដ្ឋថា ក្រុមហ៊ុនរ៉ែមាសមានច្បាប់នៅតំបន់ព្រៃមាស ស្រុកអូរយ៉ាដាវខេត្តរតនគិរី នៅតែមានការលួចលាក់ទិញរ៉ែមាសខាងក្រៅក្រុមហ៊ុនចូលមកក្រុមហ៊ុនដោយខុសច្បាប់
ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានឧ្យដឹងថា ក្រុមហ៊ុនរ៉ែមាស មានច្បាប់មួយកន្លែងនៅតំបន់ភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងមានការលួចលាក់ទិញមាសដែលប្រជាពលរដ្ឋរ៉ែងបានក្បែក្រុមហ៊ុនៗនោះ ដើម្បីប្រមោលចូលទៅក្រុមហ៊ុនដោយខុសច្បាប់។
ប្រជាពលរដ្ឋបាននិយាយទៀតថា ក្រុមហ៊ុនមួយដែលទើបតែមានច្បាប់រ៉ែមាសនោះ បច្ចុប្បន្នគេកំពុងអាជីវកម្មយ៉ាងគរគ្រឹកគរគ្រែង ដោយមានគ្រឿងចក្រនិងរថយន្តកម្មករជាច្រើនអ្នកកំពុងសម្រុកកោះករកាយយករ៉ែមាសទាំងនោះយ៉ាងគំហុក។
បើទោះជាក្រុមហ៊ុនរ៉ែមាសមានការរុករករ៉ែមាសយ៉ាងមមាញឹកក៍ដោយ ក៍គេនៅតែលួចលាក់ទិញរ៉ែមាសដោយគ្មានច្បាប់ ពីខាងក្រៅក្រុមហ៊ុនចូលមកក្រុមហ៊ុនដែលមានច្បាប់ដែរ។ ជាក់ស្តែង នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ពលរដ្ឋបានប្រទះឃើញមានរណ្តៅរ៉ែមាសចស់ៗជាច្រើនកន្លែងនៅខាងក្រៅបរិវេណក្រុមហ៊ុនរ៉ែមាស នៅចំណុចភូមិ-ឃុំ ខាងលើ ទីតាំងខ្លះមានឈ្មួញកំពុងជិករ៉ែមាសនៅទីនោះ នឹងខ្លះទៀតកំពុងតែរ៉ែងរ៉ែមាសទាំងនោះ។
លោក អ៊ុង ហួរនៅរសៀលថ្ងៃទី២០ ខែមិថុនា នេះលោកបានឱ្យ BNN និង គេហទំស្លាបប៉ាកកាទឺកខ្មៅ ដឹងថា នៅតំបន់ព្រៃមាស ក្នុងឃុំបរខាំស្រុកអូរយ៉ាដាវ ខាងលើនេះ ក្រុមហ៊ុនមួយនេះគឺគេមានច្បាប់ទេ តែបើនៅក្រៅបរិវេណរបស់ក្រុមហ៊ុននោះ គឺជាប្រភេទរ៉ែមាសខុសច្បាប់ លោកនិងចុះទៅត្រួតពិនិត្យភ្លាម។
យ៉ាងណាក៍ដោយ នៅថ្ងៃដរដែលនេះឯកឧត្តម សោ សារឿន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកថា ករណីរ៉ែមាសនៅភូមិព្រៃមាសឃុំបរខាំស្រុកអូរយ៉ាដាវនេះ លោកនឹងបញ្ជាកម្លាំងអាវុធហត្ថខេត្ត ដើម្បីចុះធ្វើការទប់ស្កាត់ និងបង្ក្រាបភ្លាម៕