​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​បង្កើត​ក្រុមការងារ ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​ប្រេង​របស់​កូរ៉េខាងជើង​

Reuters៖ នៅ​សប្តាហ៍​នេះ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានចាប់ផ្តើម​ក្រុមការងារ​ថ្មី​មួយ ក្នុង​គោលបំណង​ការពារ​ប្រទេស​កូរ៉េខាងជើង ពី​ការទិញ​ប្រេង​ខុសច្បាប់ ខណៈ​ដែល​ការជាប់គាំង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ធ្វើឲ្យ​មាន​ការសង្ស័យ​លើ​អនាគត​នៃ​ទណ្ឌកម្ម​អន្តរជាតិ​។​

​កាលពី​ថ្ងៃ​អង្គារ កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុម​ការងារ​ពង្រឹង​ការការពារ (EDTF) ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​
​វ៉ាស៊ីនតោន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​ជាង ៣០​នាក់​មកពី​ក្រសួង និង​ទីភ្នាក់ងារ​ទទួលបន្ទុក​ការទូត ចារ​កម្ម ការដាក់ទណ្ឌកម្ម និង​ការរារាំង​ដែនសមុទ្រ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ភាគី​ទាំងពីរ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការផ្តល់​ប្រេង​ចម្រាញ់​របស់​រុស្សី​ដល់​កូរ៉េខាងជើង និង​បាន​ពិភាក្សា​អំពី​វិធី​ដើម្បី​ផ្អាក​កិច្ចសហប្រតិបត្តិការ​ខុស​ច្បាប់​រវាង​
​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ព្យុង​យ៉ាង​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ប្រេង​គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​នុយក្លេអ៊ែ និង​កាំជ្រួច​របស់​កូរ៉េខាងជើង និង​ផលប្រយោជន៍​យោធា​”៕