ពលរដ្ឋ​ថា​បើ​ទោះ​ជា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ឱ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ក៍​ដោយ​ក៍លោក មាស សារ៉េត អភិបាលស្រុក​អណ្តូង​មាស និង​លោក សោម បូរ៉ា អធិការ​ស្រុក នៅតែ​បន្ត​បើក​វង់​ល្បែងស៊ីសង​មាន់​ជល់​ទ្រង់ទ្រាយ​ធំ​ក្នុងស្រុក​

ខេត្ត​រតនគិរី​៖ ក្រុម​អ្នក​ភូមិ​ឃុំ​ម៉ា​លិ​កបានឱ្យដឹងថា បើ​ទោះ​ជា​ថ្មីៗ​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក​បាន​ប្រកាស​ឱ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាណា​ក៍ដោយ ចំណែក​ស្រុក​អណ្តូង​មាស​ខេត្ត​រតនគិរី​។ លោក មាស សារ៉េត អភិបាលស្រុក​អណ្តូង​មាស និង លោក សោម បូរ៉ា អធិការនគរបាល​ស្រុក​អណ្តូង​មាស នៅ​តែ​បើក​អោយមាន​វង់​ល្បែងស៊ីសង​នៅក្នុង​ស្រុក​យ៉ាង​គរ​គ្រឹក​គរ​គ្រេង​។​

​ជា​ស្តែង នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា​ម្សិលមិញ​នេះ មាន​ករណី​បើក​វង់​ល្បែងស៊ីសង​”​មាន់​ជល់​”​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ចំការកៅស៊ូ​មួយកន្លែង​ស្ថិតនៅក្នុង​(​ភូមិ​-​ឃុំ​ម៉ាលិ​កស្រុក​អណ្តូងមាស ដោយ​មាន​មនុស្ស​ចូល​ទៅ​លេង​ចាក់​ភ្នាល់​លុយ​រាប់លាន​រៀល មនុស្ស​ប្រមាណ​ជិត​១០០​នាក់ ម្តុំគ្នា​យ៉ាង​គរ​គ្រឹកកគ្រេង ដោយ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទប់ស្កាត់​បង្ក្រាប​ឡើយ​។​

​យ៉ាងណាមិញ​អ្នកភូមិ​-​ឃុំ​ម៉ា​លិកបាន​បង្ហើប​អោយដឹង​ថា មុន​នឹង​ពួកគេ​រៀបចំ​បើក​ល្បែងស៊ីសង​តាម​ចំការកៅស៊ូ​នៅ​ចំណុច​ណា​ក៍​ដោយ​ក្នុង​ស្រុក​អណ្តូង​មាស​ខេត្តរតនគិរី​នេះ គឺ​ពួកគេ​បាន​បង់លុយ​អោយ​សមត្ថកិច្ច​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ចាប់តាំងពី​ស្រុក​រហូត​ដល់​ខេត្ត​អស់​ទៅហើយ​។​

​ខណៈពេល​ក្រុម​អ្នកកាសែត​ចុះ​ទៅ​ស្រាវជ្រាវ ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ គ្រា​នោះ​ត្រូវ​គេ​ឃើញ​មាន​មនុស្ស​ប្រមាណ​០៣​នាក់ បាន​ជិះ​ម៉ូតូ​តាម​អ្នកកាសែត​ដែល​ចូល​ទៅ​ត្រួតពិនិត្យ​វង់​ល្បែងស៊ីសង​ទាំងនោះ ហើយ​ពួកគេ​ទាំងបីរ​នាក់​នេះ បាន​ជិះ​ម៉ូតូ​តាម​កាក់​ឬ​ស្រែក​អោយ​អ្នកកាសែត​ថយក្រោយ ពួកគេ​បាន​យកឈ្មោះ​អធិការរង​ម្នាក់​នៅ​ស្រុក​អណ្តូង​មាស​ថា សមត្ថកិច្ច​ជា​អធិការរង​ឱ្យ​ថយ​ក្រោយ​ជា​បន្ទាន់​។ បើទោះជា​មាន​ការ​សម្លត់​គំរា​មពី​ឆ្មាំ​ល្បែង​ករ​ដោយ ក៍​ក្រុម​អ្នកសារព័ត៌មាន បាន​បំបែក​កាយ​ចែក​ផ្លូវ​គ្នា ដើម្បី​ចុះ​សើ​ប​អង្កេត់​ស្រាវជ្រាវ លោក សោម បូរ៉ា អធិការ​ស្រុក​អណ្តូង​មាស​បាន​ជោគជ័យ​ផងដែរ​។​

​ចំណែក​លោក មាស សារ៉េត អភិបាលស្រុក​អណ្តូង​មាស ករណី​វង៉​ល្បែងស៊ីសង​ទ្រង់ទ្រា​យ​ធំ​ខុ​ច្បាប់​នៅក្នុង​ទឹកដី​ឃុំ​ម៉ាលិ​កស្រុក​អណ្តូងមាស​នេះ BNN និង ស្លាបប៉ាកកា​ទឹកខ្មៅ slabpakkatikhmav នៅ​រសៀល​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០២៤​នេះ​អង្គភាព ព័ត៌មាន​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​។ ករណី​វង់​ល្បែងស៊ីសង​មាន់​ជល់​ទ្រង់ទ្រាយ​ធំ បើក​លេង​នៅ​មុខ​ប៉ុស្តិ៍​ម៉ាលិក ឃុំ​ម៉ា​លិកខា​ង​លើ​នេះ លោក​មេ​ប៉ុស្តិ៍​ឃុំ​ម៉ាលិក យើង​មិន​អាច​សុំ​ការ​ទំនាក់​នង​ពី​លោក​បាន​ទេ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ករណី​វង់​ល្បែងស៊ីសង​មាន់​ជល់​ទ្រង់ទ្រាយ​ធំ​ខុសច្បាប់ នៅ​ចំណុច​ឃុំ​ម៉ាលិ​កស្រុក​អណ្តូងមាស​ខាង​លើ​នេះ លោក សោម បូរ៉ា អធិការ​ស្រុក​អណ្តូង​មាស លោក​បានឲ្យ BNN និង​គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ ដឹង​នៅ​រសៀល​ថ្ងៃទី​២៣​មីនា​នេះ​ថា វង់​ល្បែងស៊ីសង​ខាងលើ​នេះ​លោក​បាន​ដឹង​ជា​យូ​ណាស់​មកហើយ តែ​លោក​រក​កន្លែង​ទីតាំង​លេង​ពុំ​ដែល​ឃើញ​សោះ តែ​ក្រោយ​ការបញ្ឈប់​ម៉ោង​លេង​ល្បែងស៊ីសង​ទាំងនេះ​លោក​ដាក់​កម្លាំង​ល្បាត​រួច​អស់​ហើយ​ក៍នៅ​តែ​រក​មិន​ឃើញ​ដែរ​។​

​លោក​ថា បើ​ទោះជា​ពេលនេះ​លោក​បង្ក្រាប​មិន​បាន តែ​ពេល​ក្រោយ​លោក​នឹង​ព្យាយាម​បង្ក្រាប​ឲ្យ​ទល់​តែ​បាន​។​

​យ៉ាងណា​ក៍ដោយ ករណី​ល្បែងស៊ីសង​នៅ​ទូទាំង​ប្រទេស សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​បាន​ប្រកាស​កាល​ពី​ថ្មីៗ​នេះ ឲ្យ​បិទ​ល្បែងស៊ីសង​ទាំងនេះ ពាក់ព័ន្ធ​ភូមិ​-​ឃុំ មាន​សុ​វត្ថ​ភាព​តាម​រាជធានី​-​ខេត្ត គ្រប់​តំបន់​មូលដ្ឋាន​ទាំងអស់​។ តែ​ចំណែក​ស្រុក​អណ្តូង​មាស បែ​ជា​នៅ​តែ​បើក​ល្បែងស៊ីសង​សងវៀនមាន់​ជល់ ឱ្យ​ពលរដ្ឋ​ចូល​ទៅ​លេង​យ៉ាង​អនាធិបតេយ្យ ផ្កើន​ទៅនិង​ប្រសាស្តន៍​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​-​កម្ពុជា ទៅវិញ​៕​