ដីព្រៃ​ការពារ​ដោយ​បរិស្ថាន​ជាច្រើន​ហិកតា​”​នៅ​ចំណុច​អូរ​ឡាំ​ប៉ង​”​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស ក្រុម​ឈ្មួញ​កំពុង​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន់​យក​ដី​ដោយ​ខុសច្បាប់​

​ខេត្ត​រតនគិរី​៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ថ្មីៗ​នេះ​ផ្នែក​ខ្លះ​ក្នុង​តំបន់​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស កំពុង​មាន​ការកាប់​ទ​ន្ទ្រា​ន់​យក​ដី​ព្រៃ​របស់​រដ្ឋការ​ពារ​ដោយ​មន្ត្រី​បរិស្ថាន​យ៉ាងគំហុក ដោយ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​បរិស្ថាន​ឡើយ​។​

​ពាក់ព័ន្ធ​ការកាប់​រំលោភ​យក​ដី​ទាំងនេះ​ត្រូវ​គេ​ដាក់​ការសង្ស័យថា ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​បរិស្ថាន​ស្នាក់ការ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤​នេះ ក្រោយពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ព្រៃ​ការពារ​ដោយ​បរិស្ថាន​អូរ​ឡាំ​ប៉ង​នេះ ដោយ​ពួកគាត់​បាន​ឃើញ​មាន​គ្រឿងចក្រ​កំពុង​មាន​ការ​ឈូសឆាយ​រំលំ​ព្រៃឈើ​តូចធំ នៅ​តំបន់​ព្រៃ​ការ​ខាងលើនេះ​។

​ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក្រុមការងារ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ក៍​បាន​ចុះ​ទៅ​ធ្វើ​ការស្រាវជ្រាវ នៅ​ចំណុច​តំបន់​អូរ​ឡាំ​ប៉ង​នេះ ក៍​បាន​ប្រទះឃើញ​ផ្លែ​ក​ខ្លះ​កំពុង​កាប់​ស្ការ​ព្រៃ​ប្រ​ម៉ូ​ល​ព្រៃឈើ​ដុះ​កម្ទេច់​ចោល​យ៉ាង​រំ​គាល់ ហើយ​បាន​មាន​សង​ខ្ទម​ចាស់ និង​ថ្មី ស្ទើរ​គ្រប់កន្លែង ចំណែក​ចំណុច​អូរ​ឡាំ​ប៉ង​វិញ​នោះ ត្រូវបាន​គេ​ឃើញ​មាន​គ្រឿងចក្រ​កំពុង​ធ្វើការ​ឈូសឆាយ​ព្រៃឈើ​តូច​ធំ​ដួល​យ៉ាង​រណូករណែល​លើ​ផ្ទៃដី​នៅទីនោះ ហើយ​ក៍​ត្រូវបាន​គេ​យក​គ្រឿងចក្រ​រួញ​ដាក់​គរ​ជា​គំនរ​ជាប់ៗ​គ្នា សម្រាប់​ដុះ​កម្ទេច​ដើមឈើ​តូច​ធំ​ទាំង​នេះ​បំបាត់​ផោះ​តាង​និង​វត្ថុតាង ជាដើម​។​

​ករណី​ឈូសឆាយ​ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ខាងលើនេះ លោក មាស សារ៉េត អភិបាលស្រុក​អណ្តូង​មាស យើង​មិន​អាច​សុំ​ការបំភ្លឺ​បានទេ ពាក់ព័ន្ធ​ករណី​ឈ្មួញ​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ចំណុច​អូរ​ឡាំ​ប៉ង ស្ថិតនៅ​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខាងលើ​នេះ​។​

​រីឯ លោក ផុន ខែម​រីន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក​បាន​ឱ BNN និង​គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ slabpakkatikhmav ដឹងថា ករណី​ឈ្មូញ​ឈូសឆាយ​ព្រៃឈើ​ខាងលើ​នេះ ក្រោយពី​លោក​បញ្ជារ​កម្លាំង​មន្ត្រី​បរិស្ថាន ដើម្បី​ធ្វើ​ការចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ចំណុច​អូរ​ឡាំ​ប៉ង ខាងលើនេះ លោក​ថា ពិតជា​មាន​ការដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​ទាំងនេះ​ពិតប្រាកដ​មែន លោក​បន្តថា ការ​ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​ព្រៃឈើ​ទាំងនេះ គឺជា​គ្រឿង​របស់​ក្រុមហ៊ុន​មួយ​នៅជាប់​ព្រៃ​កន្ទុយ​នាគ​។

​លើសពីនេះ​លោក​បាន​បញ្ជាក់ទៀតថា រាល់​ការ​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​ព្រៃឈើ​ទាំងនេះ លោក​ក៍​ដឹង​មិន​ច្បាស់​ដែរ ចំណុច​តំបន់​ព្រៃឈើ​អូរ​ឡាំ​ប៉ង​នេះ លោក​មិនដឹងថា​ជា​ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន រឺ ជា​ព្រៃឈើ​ការពារ​ដោយ​មន្ទីរ​កសិកម្ម​នោះ​ទេ ព្រោះ​ដី​ព្រៃ​និង​ព្រៃឈើ​ទាំងនេះ មានតែ​មន្ទីរ​កសិកម្ម​ទេ ទើប​ដឹង​ច្បាស់​។​

​ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី អង្គភាព​ព័ត៌មាន យើងខ្ញុំ​នៅ​មិនទាន់​សុំ​ការបំភ្លឺ​ពី​លោក​បាន​ទេ BNN និង គេ​ទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ នឹង​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​បន្ត​ទៀត​។​

​យ៉ាងណា​ក៍ដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី ក្រោយពី​មាន​សេចក្តីរាយការណ៍ ពី​ក្រុម​អ្នកសារព័ត៌មាន លោក​បាន​ឆ្លើយតប​តាម​ប្រព័ន្ធ Telegram ថា​លោក ទទួលបាន​របាយការណ៍ ពាក់ព័ន្ធ​ករណី​ដាក់​គ្រឿងចក្រ​ឈូសឆាយ​រំលំ​ព្រៃឈើ​ទន្ទ្រាន់​យក​ដី នៅ​ចំណុច​ព្រៃ​ការពារ​ដោយ​បរិស្ថាន​(​អូរ​ឡាំ​ប៉ង​និយាម​ប៉ា​កា​លេខ GMT+70:0014°4.28,685″N17°17’87″E 304°NW Altitude:1180m Speed:o.okm/h)​ដែល​ស្ថិតនៅ​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស នេះហើយ​។​

​គួរបញ្ជាក់​ថា ព្រៃ​ការពារ​ដោយ​មន្ត្រី​បរិស្ថាន​ចំណុច​(​អូរ​ឡាំ​ប៉ង​) ស្ថិតនៅ​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខាងលើ​នេះ កាលពី​អំឡុង​ឆ្នាំ​២០១៥ កន្លង​ទៅ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​រតនគិរី រួម​ទាំង​កម្លាំង​បរិស្ថាន ធ្លាប់បាន​ធ្វើ​ការចុះ​បង្ក្រាប់​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​ចាប់ខ្លួន​ជនជាតិ​វៀតណាម ជាច្រើន​អ្នក ដែល​លួច​ឈូសឆាយ​ធ្វើ​ផ្លូវ​នៅ​ចំណុច​ទីតាំង​អូរ​ឡាំ​ប៉ង​ស្ថិតនៅ​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខាងលើ​នេះ​។​

​យ៉ាងណា​ក៍ដោយ ករណី​ឈូសឆាយ​ព្រៃឈើ​ទន្ទ្រាន់​យក​ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ខាងលើនេះ ប្រជាពលរដ្ឋ​សុំណូមពរ​ដល់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី សូម​លោក​មេត្តា​ពិនិត្យ​ទៅលើ​ក្រុម​ឈ្មួញ​ដែល​កំពុង​កាប់រំលំ​ដើមឈើ​តូច​ធំ និង​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ចំណុច​អូរ​ឡាំ​ប៉ង​នេះ​ផង ដើម្បី​ចាត់វិធានការ​ក្តៅ​ទៅលើ​ក្រុម​ឈ្មួញ​ទាំងនេះ​ដោយ​គ្មាន​ការលើកលែង ព្រោះ​រយៈពេល​កន្លង​កម នៅ​ចំណុច​អូរ​ឡាំ​ប៉ង​ដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃឈើ​ទន្ទ្រាន់​យក​ដី​នេះ ធ្លាប់​បាន​អាជ្ញាធរខេត្ត​និង​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការបង្ក្រាប​ម្តង​រួចមកហើយ​៕​