​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អនុញ្ញាត​អោយ ឯកឧត្តម ហ្សា​ហ៊ី រុ​ឌីន បា​បារ ថា​ហ៊ីម ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព ស្ថានទូត នៃ​សាធារណរដ្ឋ​ឥស្លាម ប៉ា​គី​ស្ថាន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សម្តែង​ការគួស​ម​និង​ពិ​ភ្សាការ​ងារ​ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៅ គ​.​ជ​.​គ​.​ម​

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នា​ព្រឹក​ថ្ងៃ ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ បានអនុញ្ញាត​អោយ​ឯកឧត្តម ហ្សា​ហ៊ី រុ​ឌីន បា​បារ ថា​ហ៊ីម ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព ស្ថានទូត នៃ​សាធារណរដ្ឋ​ឥស្លាម ប៉ា​គី​ស្ថាន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួស​ម​និង​ពិ​ភ្សាការ​ងារ​ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​(​គ​.​ជ​.​គ​.​ម​)​។​ក្នុងជំនួប​នោះ​ដែល​មាន​ការចូលរួម​ពី ឯកឧត្តម អនុប្រធាន និង​ទីប្រឹក្សា អគ្គលេខាធិការរង​(​គ​.​ជ​.​គ​.​ម​)​ផងដែរ​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អនុប្រធាន​ទី​១ (​គ​.​ជ​.​គ​.​ម​.) បាន​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​ចំពោះ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព ស្ថានទូត នៃ​សាធារណរដ្ឋ​ឥស្លាម ប៉ា​គី​ស្ថាន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កន្លងមក​មាន​ការ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​ប៉ា​គី​ស្ថាន ពិសេស​លើ​ការងារ​បទពិសោធ​ន៏​វិស័យ គ្រប់គ្រង​គ្រោះ​មន្ត​រាយ និង​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​និង​មនុស្ស​បង្កឡើង​។​

​មាន​ប្រសា​ស​ន៏​ជំរាបជូន​ក្នុងឱកាស​នោះ​ឯកឧត្តម ហ្សា​ហ៊ី រុ​ឌីន បា​បារ ថា​ហ៊ីម ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​គោលបំណង រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ស្នើសុំ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា ទៅ​ចូលរួម​ពិព័រណ៍​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ដែល​រៀបចំឡើហ​ដោយ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ នៃ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃ​ទី​២៣-២៦ ខែ​មេសា ឆ្នាំ​២០២៤ នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ខាងមុខនេះ​។​

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អនុប្រធាន​ទី​១ (​គ​.​ជ​.​គ​.​ម​.)​និង​ទទួល​យក​តាម​សំណើរ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ជំរាប​ជូន​សម្ត​ច ធិបតី ហ៊ុន មា​ណែ​ត ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​ឆ្លើយតប​ទៅ​ចូលរួម​ពិព័រណ៍​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ដែល​រៀបចំឡើហ​ដោយ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ នៃ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​។​

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម​បានលើកឡើង​ផងដែរ​ពី​សកម្មភាព​លើ​ការងារ​អាស៊ាន​ក៏ដូចជា​ទំ​នក់​ទំនង​ល្អ​ជាមួយ​បណ្ត្តា​ល​ប្រទេស​មួយចំនួន​និង​ទៅ​ការចូលរួម​ប្រជុំ​និង​ផ្ដល់យោបល់​ផ្លាស់ប្តូរ​បទពិសោធ​ន៏​ទាំង​ការ​ពិព័រណ៍​ជាតិ​និង​អន្តរជាតិ​នានា​ផង​ដែរ​។​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត អនុប្រធាន​ទី​១​បានបញជាក់​ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះមហន្តរាយ​ថ្នាក់​ជាតិ​ជា​សេនាធិការ​អោយ​នាយករដ្ឋមន្ត្រី ដែល​ជា​ប្រធាន​និង​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី រហូត​ទៅ​ដល់​ថ្នាក់ក្រោម​ជាតិ មូលដ្ឋាន​សហគម​ន៏​ផងដែរ​។

​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះមហន្តរាយ​បាន​ពង្រឹង​លទ្ធភាព​ក្នុង​ការឆ្លើយតប សង្គ្រោះបន្ទាន់ និង​ស្តារឡើងវិញ ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​កង​ប្រតិបត្តិការ រុករក និង​សង្គ្រោះ​ទាំង​១៦​កង ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា កាកបាទក្រហមកម្ពុជា និង​អង្គការ​ដៃគូ​។​

​គូសបញ្ជាក់ថា​ការចូលរួម​ពិព័រណ៍​អន្តរជាតិ​នោះ ត្រូវមាន​ផែនការ​៣​ចំណូ​ច ១. រៀបចំ​ស្តង់​តាំង ពិព័រណ៍ ស្តី​ពី​គំនិត​ផ្តួចផ្តើម​នៃ​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​អធិប្បាយ​អំពី​ភាព​ជោគជ័យ របស់ខ្លួន​, ២. ចាត់តាំង​មន្ត្រី​ជា​វាគ្មិន ចូលរួម​ពិភាក្សា​ក្នុង​សិក្ខាសាលា​, និង ៣. ចូលរួម​លំ​ហាត់​សមយុទ្ធ (​នៅ​កន្លែង​បញ្ជាការ​-Table Top) ស្តី​ពី​មុខសញ្ញា​គ្រោះថ្នាក់​ចម្រុះ​៕