នាវា​ទី​ពីរ​ផ្ទុក​ដោយ​ជំនួយ​ពី​ប្រទេស​ស៊ី​ប​សម្រាប់​តំបន់​ហ្គា​ហ្សា​

ខេត្ត​កណ្តាល​៖ គ្រួសារ​លោកយាយ ឈា អ៉ិត សម្តែង​កា​មិន​ពេញចិត្ត ទៅលើ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ មិនអោយ​ធ្វើ​ផ្លង់​ត្រងថា មាន​អ្នក​មក​ជំទាស់​លើដី​លោកយាយ​ដែល​បាន​កាន់កាប់ មាន​ទាំង​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ​ចាប់តាំងពី​១៩៩១​មក​ម្លេះ រីឯ​អ្នក​មក​ជំទាស់​ដី​របស់​លោកយាយ​នោះ មិន​មាន​ឯកសារ​នោះទេ តើ​មកពី​មូលហេតុ​អ្វី​? បើ​ដី​របស់​គាត់​អាស្រ័យ​ផល និង​គ្រប់គ្រង​ជាង​៣០​ឆ្នាំ​ទៅ​ហើយ មកដល់​បច្ចុប្បន្ន​នេះ រូបគាត់​មាន​អាយុ​៧០​ឆ្នាំ​ជាង​ហើយ ពុំដែល​មាន​អ្នកណា​មក​ធ្វើការ តវ៉ា ឬ​ជំទាស់​អ្វី​នោះ​ទេ នៅលើ​ដី​របស់​គ្រួសា​គាត់ ដែល​មាន​ផ្ទៃដី​ទំហំ​ជិត​១​ហិច​តា មាន​លិខិត​កាន់កាប់​ទទួលស្គាល់​ដឹងឮ​មាន​ត្រា​ភូមិ​ឃុំ​ត្រឹមត្រូវ ។​
​គ្រួសារ​លោកយាយ ឈា អ៉ិត បានអោយដឹងថា អ្នក​ដែល​មក​ធ្វើការ​ជំទាស់​នោះ​គឺ​ប្រហែលជា​បាន​អំណាច​ឥ​ទិ្ធ​ពលពី លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ហើយ​មើលទៅ គាត់​ហ៊ាន​និយាយ​ការពិត បើ​មិន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​គឺ​បុគ្គល​ឈ្មោះ ឈា អ៉ឹម មក​ជំទាស់​ទេនោះ ម្លោះ​ហើយ​មិន​មាន​រឿង អី​កើតឡើង​ទាល់តែសោះ​។ គ្រួសារ​លោកយាយ​ដោយ​មើលឃើញ​ពី​ទង្វើ​មិន​ប្រក់​ក្តី​បែបនេះ ទើម​ពួកគាត់​បាន​រត់​រក​សា​រ​ព័ត៌មាន​ដើម្បី​ផ្តល់​ប្រភព ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន រឿង​កាពិ​តរបស់​គ្រួសារ​លោកយាយ បាន​ជ្រាប​និង​ដឹង​ទៅ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង ។​

-​គួ​រំលឹក​ផង​ដែ​ថា គ្រួសារ​លោកយាយ​បាន​ព្យាយាម​ធ្វើកា​ណាត់​លោក​ចៅសង្កាត់ និង​ឈ្មោះ ឈា អ៊ឹម ជា​ច្រើនលើក​ច្រើនសាដែ ដើម្បី​មក​ត​ទល់មុខ​គ្នា​និយាយ​អោយដឹង​សាច់រឿង​រក​ខុស​ត្រូវ​តែ​ម្តង ក៏​ប៉ុន​តែ​.! កា​ណាត់ជួប​នោះ​ហាក់បីដូចជា​មិនបាន​ជួប ឈ្មោះ ឈា អ៉ឹម ទាល់តែសោះ ពោល​គឺ​បាន​ជួ​ម​តែ​លោក​ចៅសង្កាត់​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។​
​គ្រួសារ​លោកយាយ ឈា អ៉ិត បានដាក់​កា​សង្ស័យថា ប្រហែល​ជា​លោក​ចៅសង្កាត់ ឯម ទី បាន​ប្រើ​ល្បិចកល់​គ្រប់យ៉ាង​បែប​កន្ទេល​ធំ​បន្លំ​ដេក​ហើយ​មើលទៅ បានជា​ឲ្យ​ជួបនិង​ដោះស្រាយ​ជាមួយ​លោក​ចៅសង្កាត់​តែ​ម្នាក់ឯង​ទៅវិញ គ្រួសារ​លោកយាយ ឈា អ៊ិត បាន​បន្តថា ឈ្មោះឈា អ៉ឹម គឺ​ត្រូវ​ជា​ប្អូនបង្កើត​របស់គាត់ ដែល​រស់​នៅ​ជាង​៣០​ឆ្នាំ​មកហើយ​មិន​ដែល​មាន​មក​ជំទាស់​ពី​រឿង​ដីធ្លី​ពី​ខ្ញុំ​អី​នោះទេ ចុះ​មូល​ហេ​ត​អ្វី​បានជា​នៅពេល លោក ឯម ទី ឡើង​ជា​ចៅសង្កាត់​មក មាន​អ្នក​ចេះ​តែដើ​ជំទា​ស់​លើ​ដី​របស់​គេ ដែល​មាន​ឯកសារ​លិខិត្ត​កាន់កាប់​ស្របច្បាប់​ទៅ​វិញ​?
​ប្រជាពលរដ្ឋ​ជាច្រើន​បានដាក់​កា​សង្ស័យ​មក​ទៅលើ លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ នោះ​ថា ប្រហែល​ជា​លោក​ចៅសង្កាត់​ធ្វើ​បែប​នេះ​ដើប្បី​អោយ​ប្រជាពលរដ្ឋ​ធ្លាក់​ប្រាក់​សង​ខាង​ហើយ​មើលទៅ បាន​ជា​មិន​ព្រម​ដោះស្រាយ​បាន​ត្រឹមត្រូវ​ទៅ​តាម​ឯកសារ​កាន់កាប់​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​សោះឡើយ ។​

​បើ​យោង​តាម​ការបកស្រាយ ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំ​ដី​របស់​គ្រួសា​លោកយាយ ឈា អ៊ិត បានអោយដឹងថា ដី​នេះ​គឺជា​ដី​របស់​គ្រួសារ​លោកយាយ ឈា អ៉ិត ពិតប្រាកដ​មែន ដោយ​គ្រួសារ​របស់គាត់ បាន​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩១​មក ចុះ​មូលហេតុ​អ្វី បានជា​មាន​អ្នក​មក​ជំទាស់​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​បែបនេះ បើ​តែ​រៀប​នេះ​មិនដឹង​ថា​ឲ្យ​ប្រជាពលរដ្ឋ​សង្ឃឹម លោក ចៅសង្កាត់ អ្វី​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​? សូម​លោក​ចៅសង្កាត់​ពិនិត្យមើល​នូវ​ឯកសារ​ដី​គ្រួសារ​របស់​ខ្ញុំ​មួយ​កន្លែង​ឲ្យ​ត្រឹមត្រូវ​និង​យុត្តិធម៌​ផង ។​

​ជា​ចុងក្រោយ គ្រួសារ​លោកយាយ ឈា អ៉ិត សូម​សំណូមពរ លោក ចាន់ តារា អភិបាលក្រុង​អរិយ​ក្សត្រ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ ជាពិសេស សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​លោក​ទាំង​ទ្វេ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​នាម​ខ្ញុំ បាន​ទទួល​នូវ​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ដី​អាស្រ័យ​ផល​របស់​នាម​ខ្ញុំ​ដែល​មាន​អាជ្ញាធរ​ដឹងឮ​ពីមុនៗ​មក រហូតដល់​បច្ចុប្បន្ន​នេះ​ផង​ទាន​។​
​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ស្តីពី​អ្នកសារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​៕