ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សម្ព័ន្ធ​សិទ្ធិ​ទទួល​ព័ត៌មាន​អាស៊ី (AAIA) តាម​ប្រព័ន្ធ​អន​ឡាញ​

ភ្នំពេញ​៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សម្ព័ន្ធ​សិទ្ធិ​ទទួល​ព័ត៌មាន​អាស៊ី (AAIA) តាម​ប្រព័ន្ធ​អន​ឡាញ

​ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សម្ព័ន្ធ​សិទ្ធិ​ទទួល​ព័ត៌មាន​អាស៊ី (AAIA) តាម​ប្រព័ន្ធ​អន​ឡាញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ នា​សាលប្រជុំ​ព្រះវិហារ ទីស្តីការ​ក្រសួង​ព័ត៌មាន​

​កិច្ចប្រជុំ​នា​ឱកាស​នេះ​ក៏​មាន​ការចូលរួម​ពី ដោយ​ឯកឧត្តម អនុរដ្ឋលេខាធិការ និង​តំណាង​អគ្គនាយកដ្ឋាន​ទាំង​៥ នៃ​ក្រសួង​ព័ត៌មាន ។ សម្រាប់​កិច្ច​លើក​ទី​១ របស់​សម្ព័ន្ធ​សិទ្ធិ​ទទួល​ព័ត៌មាន​អាស៊ី ក្រោម​ប្រធានបទ “ ការអនុវត្ត​ល្អ​បំផុត និង​បញ្ហា​ប្រឈម​ក្នុង​ការធានា សិទ្ធិ​ទទួល​ព័ត៌មាន (​យុទ្ធនាការ​អភិវឌ្ឍន៍​ព័ត៌មាន ការទំនាក់ទំនង និង​សមត្ថភាព​) “

​ឯកឧត្តម អំ តារា​វិទូ អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ “​ការអនុវត្ត​របស់​កម្ពុជា សម្រាប់​យុទ្ធនាការ​អភិវឌ្ឍ​ព័ត៌មាន ទំនាក់ទំនង និង​កសាង​សមត្ថភាព​” ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន ៦ ដែល​ត្រូវបាន​កំណត់​ដោយ​លេខាធិការដ្ឋាន​នៃ AAIA រួមមាន​៖ (១) ការធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា និង​វិធីសាស្ត្រ​នៃ​យុទ្ធនាការ​

២/​ការធានា​សិទ្ធិ​ទទួល​ព័ត៌មាន
៣/ បញ្ហា​ប្រឈម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការកសាង​សមត្ថភាព
៤/​គន្លឹះ​ជោគជ័យ​នៃ​យុទ្ធនាការ
៥/​បុគ្គល​គោលដៅ​សម្រាប់​យុទ្ធនាការ
៦/​បទដ្ឋាន​ក្នុងស្រុក និង​កត្តា​វប្បធម៌​។​

​កិច្ចប្រជុំ​បាន​ធ្វើ​ការពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ និង​យោបល់ ក្នុង​ការលើកកម្ពស់ និង​ការធានា​បាន​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នីមួយៗ និង​តំបន់​។​

​ឯកឧត្តម សុខ ប្រសិទ្ធិ បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការធានា​បាន នូវ​ការ អនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន​ស្រប​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។

​ឯកឧត្តម បាន​លើក​បញ្ជាក់​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​អំពី​បច្ចេកវិទ្យា​ក្នុង​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម នៃ​ព័ត៌មាន​មិន​ពិត ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​គុណភាព​ព័ត៌មាន​ចំពោះ​ប្រជាពលរដ្ឋ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​លើក​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ព័ត៌មាន ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លើ​ការជំរុញ និង​លើកកម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន ក្នុងនោះ​ការរៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដោយ​បាន​ផ្តោត​លើ​ការពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​តាមរយៈ យន្តការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ជាតិ និង​ឯកជន ក្នុង​គោលបំណង ផ្តល់​នូវ​ឱកាស និង​លទ្ធភាព​ពេញលេញ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី ដើម្បី​ទទួលបាន ព័ត៌មាន​ពិត​តាម​តម្រូវការ និង ទាន់​ហេតុការណ៍ ក្រោម​ទម្រង់ “​ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណា​ក៏បាន​”​។​

​គួរ​បញ្ជាក់ដែរថា សម្ព័ន្ធ​សិទ្ធិ​ទទួល​ព័ត៌មាន​អាស៊ី ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល មាន​សហ​ស្ថាបនិក​គឺ​ប្រទេស​កម្ពុជា អ៊ីស្រាអែល ម៉ាល់​ឌី​វ ស្រីលង្កា ហ្វីលីពីន និង​ដែន​កោះ​តៃវ៉ាន់ ដោយ​ចុះ​ហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​បង្កើត​ជា​ផ្លូវការ​នូវ​សម្ព័ន្ធ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​អាស៊ី (AAIA) ដែល​ជា​សម្ព័ន្ធមិត្ត​ដំបូង​នៅក្នុង​អាស៊ី និង​បង្កើតឡើង នៅលើ​គោលការណ៍​នៃ​សាមគ្គីភាព​ការផ្លាស់ប្តូរ​ចំណេះដឹង និង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​សិទ្ធិ​ទទួល​ព័ត៌មាន​។

​សមាជិក​ស្ថាបនិក AAIA បាន​ជួបប្រជុំ​គ្នា​ជា​លើកដំបូង​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុងអំឡុងពេល​នៃ​សន្និសីទ អន្តរជាតិ​នៃ​ស្នងការ​ព័ត៌មាន (ICIC) ប្រចាំ​ឆ្នាំ​លើក​ទី​១៤ ដើម្បី​ផ្តល់​មតិ​យោបល់​ចុងក្រោយ លើ​ធាតុ​ចូល​ចំពោះ​ធម្ម នុ​ញ្ញ AAIA ដោយ​បាន​ឯកភាព​ក្នុង​ការបង្កើត​វេទិកា​ជា​ស៊េរី AAIA ឡើង​ក្នុង​ការសម្របសម្រួល​កិច្ចសន្ទនា​បើកចំហ កិច្ចសហប្រតិបត្តិការ និង​មាន​គោលបំណង ស្វែងរក​ទិដ្ឋភាព​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ជឿនលឿន​នៃ​ការ​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ៕