កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង ឆ្មក់​បង្ក្រាប​ជនសង្ស័យ​ដែល​លួច​ផ្ទុក​អាវុធ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​បឹង​កន្សែង ក្នុង​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក ហៃ ចាន់​ដា​រិទ្ធ មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដោយ​មាន​ការសម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី​យប់ ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៤​នេះ កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង​ខេត្តរតនគិរី បាន​ចុះ​ឃាត់​ខ្លួន​សង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ជនសង្ស័យ​ទាំង​០២​នាក់​នេះ​មានឈ្មោះ រ៉ុន ភា​និត បាន​យក​កាំភ្លើងខ្លី ចំនួន​១​ដើម ប្រគល់ជូន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង បាន​ប្រាប់ថា​ជា​អាវុធ​របស់​ជនសង្ស័យ​ឈ្មោះ ចាន់ សង្ក្រាន (​ហៅ​បារាំង​)​ក្រោយពី​ទទួល​ព័ត៌មាន នៅវេលា​ម៉ោង​០៨ និង​០០​នាទី​យប់ នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​នេះ​។​

​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង បាន​ចាប់​រឹបអូស​វត្ថុតាង​ដូចជា​អាវុធខ្លី​ម៉ាក CF98-9 000096 ចំនួន ០១​ដើម និង បង់​កាំភ្លើង​ចំនួន ០១, គ្រាប់​ចំនួន ០២​គ្រាប់​, ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​

​ក្រោយ​ការបង្ក្រាប បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង​ខាងលើ​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ដែល​បាន​ប្រើប្រាស់​នៅ​អាវុធ ខុស​ច្បាប់​ទាំង​២​នាក់​នេះ ទៅ​តុលាការ​អម​សាលា​ដំ​ដូង​ខេត្ត ដើម​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​