កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​០៩៖៣០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៤ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន ១​នាក់ និង​វត្ថុតាង​មួយចំនួន ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ដែល​ប្រព្រឹត្តិ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាម​ការបញ្ជា​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​កម្លាំង​ជំនាញ បាន​ចាប់​ដកហូត​យក​វត្ថុតាង​រួមមាន​៖១៖ កាំភ្លើងខ្លី ចំនួន ០១ ដើម ម៉ាក​CF98 លេខ​: 00542007236
២៖ កាំ​ភ្លើ​..​ង​វែង ចំនួន ០១ ដើម ម៉ាក BLOW លេខ​: B14I2-21060103
៣៖ បង់​កាំភ្លើង ចំនួន ០៥ (​ខូច​បង់ ចំនួន​០១)
៤៖ កាណុង​កាំភ្លើង ចំនួន ០១
៥៖ គ្រាប់កាំភ្លើង ចំនួន ៦៥​គ្រាប់​
៦៖ ទូរស័ព្ទដៃ ចំនួន ០៦​គ្រឿង​
៧៖ លិខិតឆ្លងដែន ចំនួន ០២​ក្បាល​
៨៖ សៀវភៅ​ការងារ​ជនបរទេស ចំនួន ០២​ក្បាល​
៩៖ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ចិន ចំនួន ០៣ ក្បាល​
១០៖ លោហៈធាតុ​ពណ៌​ស ត្បូង​ពណ៌​ស​ចំនួន ០១ វង់​
១១៖ កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង​
១២៖ ថ្នាំ​ក្នុង​កំប៉ុង​ពណ៌​ស ចំនួន ០៥ កំប៉ុង (៥០០​គ្រាប់​)
១៣៖ រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាក​លេខ ភ្នំពេញ 2BW-6836
១៤៖ សម្ភារ​ប្រើប្រាស់​មួយចំនួន​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ល្ងាច ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច​អាគារ​មួយ ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕​